ចាប់តាំងពីបើកដំណើការឡើងវិញនៅឆ្នាំ១៩៨៤មក និស្សិតចំនួន ៩.៣០១ នាក់ បានបញ្ចប់ការសិក្សាពីសាលាជាតិកសិកម្មព្រែកលៀប ។ និស្សិតទាំងនោះបានក្លាយជាអ្នកជំនាញកសិកម្ម ដែលមានតួនាទីសំខាន់ដូចជា ភ្នាក់ងារផ្សព្វផ្សាយ គ្រូបង្គោល ពាណិជ្ជករ អ្នករដ្ឋបាល លេខាធិការ អ្នកគ្រប់គ្រង នាយកនាយិការ អ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រ និងអ្នកដឹកនាំផ្សេងទៀត ។ អ្នកជំនាញកសិកម្មទាំងនោះកំពុងបំរើការឲ្យស្ថាប័នរដ្ឋ ស្ថាប័នក្រៅរដ្ឋាភិបាល និងស្ថាប័នឯកជនក្នុងវិស័យកសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក
និងពាណិជ្ជកម្ម ជាដើម ។