សាលាជាតិកសិកម្មព្រែកលៀប (កពល) ស្ថិតក្នុងសង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សាលាបាន បង្កើតនៅក្នុង ឆ្នាំ១៩៤៨ ជាស្ថានីយ៍ពិសោធន៏សេនេទិចពោត ក្រហម ហើយបានក្លាយជាវិទ្យាស្ថានអប់រំផ្នែកកសិកម្មនៅក្នុង ឆ្នាំ១៩៥១។ ក្នុងទស្សវត្សរ៍ឆ្នាំ១៩៦០ សម័យសង្គមរាស្ត្រនិយមដោយមាន ជំនួយឧបត្ថម្ភពីសហរដ្ឋអាមេរិកសាលាបានបង្កើនកម្រិតសិក្សា ដល់មធ្យមសិក្សាបច្ចេកទេសកសិកម្ម។ ដោយសារសង្គ្រាម សាលាបានបិទទ្វានៅឆ្នាំ១៩៧៥ ប៉ុន្តែវាបានបើកទ្វាសារជាថ្មីនៅ ឆ្នាំ១៩៨៤។ នៅឆ្នាំ២០០២ សាលាបានក្លាយជាគ្រឹះស្ថានសាធារ ណៈរដ្ឋបាលដែលមានឈ្មោះថា សាលាជាតិកសិកម្មព្រែកលៀប ដែលបានផ្តល់ការអបរំទៅលើជំនាញវិទ្យាសាស្ត្រកសិកម្ម សម្រាប់ ថ្នាក់បរិញ្ញាបត្រ និង ថ្នាក់បរិញ្ញាបត្ររងដល់និស្សិត។
ក.ព.ល មានទីធ្លាប្រមាណ ០៨ហិកតា ហើយវាក៍មានផ្ទៃដី កសិដ្ឋានចំនួន ១៨ ហិកតា នៅក្នុងស្រុកត្រាំកក់, ខេត្តតាកែវ និង៣០០ហិកតា នៅស្រុកថ្ពង ខេត្តកំពង់ស្ដីផងដែរ។