អំពីសាលា

សាលាជាតិកសិកម្មព្រែកលៀប (កពល) មានចក្ខុវិស័យ នឹងក្លាយជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល និងស្រាវជ្រាវផ្នែក កសិកម្មនាំមុខមួយនៅកម្ពុជា។

បេសកកម្មរបស់ កពល គឺ៖

  1. បណ្តុះបណ្តាលប្រកបដោយការច្នៃប្រឌិត ឆ្ពោះទៅរកការ​ត្រិះរិះពិចារណា បទពិសោធន៍ជាក់ស្តែង និងសហប្រតិ បត្តិការ។
  2. ជំរុញការងារស្រាវជ្រាវ ដែលរួមចំណែកដល់ការកសាងចំណេះដឹង និងគោលនយោបាយ។
  3. កសាងសហគ្រិនភាព និងអាកប្បកិរិយា ដែលឆ្លើយតបដោយប្រសិទ្ធភាពចំពោះការប្រែប្រួលក្នុងជីវិតនិងការងារ។
  4. រួមចំណែកអភិវឌ្ឍន៍សហគមន៍តាមរយៈសកម្មភាពសង្គមនិងវប្បធម៌។

គុណតម្លៃរបស់ កពល គឺ៖

  1. ជឿជាក់លើគុណភាព ការច្នៃប្រឌិត និងការបង្កើតថ្មី។
  2. ឲ្យតម្លៃលើ សមត្ថភាពវិជ្ជាជីវៈ និងការត្រិះរិះពិចារណា។
  3. ប្រាស្រ័យទាក់ទង និងធ្វើការជាមួយគ្នា ប្រកបដោយការគោរព ។
  4. ទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន និងពុះពារដើម្បីជោគវាសនារបស់ខ្លួន។