សាលាជាតិកសិកម្មព្រែកលៀប កំពុងបណ្តុះបណ្តាល ថ្នាក់បរិញ្ញាបត្ររងរយៈពេល ២ឆ្នាំ លើជំនាញ៖
- ក្សេត្រសាស្រ្ត
- រុក្ខកម្ម
- ជលផល
- ផលិតកម្ម និងបសុព្យាបាល
- សាកវប្បកម្ម
- ផ្សព្វផ្សាយកសិកម្ម និងអភិវឌ្ឍន៍ជនបទ
- សេដ្ឋកិច្ចកសិកម្ម
- ធុរៈកិច្ចកសិកម្ម
- កែច្នៃអាហារ
- អាហាររូបត្ថម្ភ និងសុខភាព
- វិស្វកម្មកសិកម្ម និងសំណង់ជនបទ
- សុរិយោដី និងការគ្រប់គ្រងដី
- កុំព្យូទ័រ
- ភាសាអង់គ្លេស
- មីក្រូហិរញ្ញវត្ថុ
- សេដ្ឋកិច្ចនយោបាយកសិកម្ម និងស្បៀង
លក្ខខណ្ឌបញ្ចប់ការសិក្សា
- កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររង រួមបញ្ចូលមុខវិជ្ជាបច្ចេក ទេសចាំបាច់ និងមុខវិជ្ជាជ្រើសរើសមួយចំនួន។ ឆ្នាំបញ្ចប់និស្សិត ត្រូវសរសេរបាយការណ៍ និងប្រឡងបញ្ចប់ការសិក្សា។
- និស្សិតត្រូវរៀនឲ្យបានយ៉ាងហោចណាស់ ៦០ ក្រេឌីត (៧០ ក្រេឌីត សម្រាប់អ្នកធ្លាក់សញ្ញាបត្រទុតិយភូមិ)។
លក្ខខណ្ឌចូលរៀន
- បេក្ខជនត្រូវមានសញ្ញាបត្រទុតិយភូមិនៅឆ្នាំដែលដាក់ពាក្យ(សម្រាប់និស្សិតស្នើអាហាររូបករណ៍)
- បេក្ខជនដែលមានសញ្ញាបត្រទុតិយភូមិ ជាប់ឆ្នាំកន្លងទៅ, ធ្លាក់សញ្ញាបត្រទុតិយភូមិ, ឬ សញ្ញាបត្រដែលមានតម្លៃ ស្មើ សម្រាប់និស្សិតបង់ថ្លៃ។
តម្លៃសិក្សា
និស្សិតត្រូវចំណាយថ្លៃសិក្សាក្នុងមួយឆ្នាំចំនួន ១.៣០០.០០០៛ ឬ ៦៥០.០០០៛ សម្រាប់មួយឆមាស។