សាលាជាតិកសិកម្មព្រែកលៀប (កពល) មានចក្ខុវិស័យ នឹងក្លាយជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល និងស្រាវជ្រាវផ្នែក កសិកម្មនាំមុខមួយនៅកម្ពុជា។
បេសកកម្មរបស់ កពល គឺ៖
- បណ្តុះបណ្តាលប្រកបដោយការច្នៃប្រឌិត ឆ្ពោះទៅរកការត្រិះរិះពិចារណា បទពិសោធន៍ជាក់ស្តែង និងសហប្រតិ បត្តិការ។
- ជំរុញការងារស្រាវជ្រាវ ដែលរួមចំណែកដល់ការកសាងចំណេះដឹង និងគោលនយោបាយ។
- កសាងសហគ្រិនភាព និងអាកប្បកិរិយា ដែលឆ្លើយតបដោយប្រសិទ្ធភាពចំពោះការប្រែប្រួលក្នុងជីវិតនិងការងារ។
- រួមចំណែកអភិវឌ្ឍន៍សហគមន៍តាមរយៈសកម្មភាពសង្គមនិងវប្បធម៌។
គុណតម្លៃរបស់ កពល គឺ៖
- ជឿជាក់លើគុណភាព ការច្នៃប្រឌិត និងការបង្កើតថ្មី។
- ឲ្យតម្លៃលើ សមត្ថភាពវិជ្ជាជីវៈ និងការត្រិះរិះពិចារណា។
- ប្រាស្រ័យទាក់ទង និងធ្វើការជាមួយគ្នា ប្រកបដោយការគោរព ។
- ទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន និងពុះពារដើម្បីជោគវាសនារបស់ខ្លួន។