សេចក្តីជូនដំណឹង
សាលាជាតិកសិកម្មព្រែកលៀប សូមជូនដំណឹងស្តីពី ការជ្រើសរើសយុវជនវ័យក្មេងឲ្យចូលរៀន វគ្គបណ្តុះបណ្តាល ថ្នាក់វិញ្ញាបនបត្រ កម្រិតទីប្រឹក្សាផ្សព្វផ្សាយកសិកម្ម
អំពីវគ្គសិក្សា
វគ្គបណ្តុះបណ្តាលថ្នាក់វិញ្ញាបនបត្រកម្រិតទីប្រឹក្សាផ្សព្វផ្សាយកសិកម្ម មានកម្មវិធីបណ្តុះបណ្តាលរយៈពេល៣ខែ ដែលបានរៀបចំនិង អភិវឌ្ឍស្របតាមគោលនយោបាយផ្សព្វផ្សាយកសិកម្ម ដោយមានការជ្រោមជ្រែងពី អគ្គនាយកដ្ឋានកសិកម្ម និងអ្នកឯកទេស ក្រោមការគាំទ្រពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងបម្រែបម្រួលអាកាសធាតុ (ASPIRE) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
ទីប្រឹក្សាផ្សព្វផ្សាយកសិកម្ម គឺជាធនធានមនុស្សដ៏សំខាន់មួយក្រុម នៃការងារផ្សព្វផ្សាយកសិកម្មក្នុងចំណោមភ្នាក់ងារ ផ្សព្វផ្សាយភូមិ ភ្នាក់ងារផ្សព្វផ្សាយឃុំ និងអ្នកឯកទេសផ្សព្វផ្សាយ ដែលជាអ្នកមានចំណេះដឹងវិទ្យាសាស្ត្រកសិកម្មនិងទទួលបានការបំពាក់បំប៉ន ពីការងារផ្សព្វផ្សាយ កសិកម្ម ។ ធនធានមនុស្សទាំងនេះបាននិងកំពុងកសាង ដើម្បី ឆ្លើយតបទៅនឹងតម្រូវការរបស់សហគមន៍ និងការអភិវឌ្ឍជនបទ ។
ភារកិច្ច របស់ទីប្រឹក្សាផ្សព្វផ្សាយកសិកម្ម គឺ ផ្តល់យោបល់ និងពាំនាំនូវបច្ចេកទេសកសិកម្ម ដែលសមស្របពង្រីក បច្ចេកទេស និងបច្ចេកវិទ្យាកសិកម្មដល់មូលដ្ឋានកសិករ ទាំងកសិករខ្នាតតូច និងកសិករក្រីក្រ ក្នុងការបង្កើនផលិត ភាពធនធានដែលកសិករមាន និងការលក់ដូរដើម្បីប្រាក់ចំណេញ ។
ឱកាសការងារ របស់ទីប្រឹក្សាផ្សព្វផ្សាយកសិកម្ម គឺអាចធ្វើការជាមួយសហគមន៍ ក្រុមហ៊ុនកសិកម្ម និងមន្ទីរស្ថាប័នក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឬក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងបរិស្ថាន និងអង្គការក្រៅរដ្ឋាភិបាលជាដើម ។
ចំណេះដឹង និងបំណិន ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ គឺមានដូចជា គន្លឹះ សំខាន់ៗសំរាប់ការផ្ទេរបច្ចេកវិទ្យា កសិកម្ម ដែលបានអនុវត្តជោគជ័យ ការវាយតម្លៃសក្តានុពល ផលិតភាពកសិកម្ម ការធ្វើផែនការផលិតកម្ម និងការធ្វើ ពាណិជ្ជកម្មកសិផលរួមទាំងចំណេះ ដឹងនិងបំណិនវិភាគផ្សេងទៀតដែលជាមូលដ្ឋាន សម្រាប់ផ្តល់យោបល់ពីខ្សែសង្វាក់ ផលិតកម្ម និងពាណិជ្ជកម្មកសិផលរបស់កសិករ។
លក្ខខណ្ឌជ្រើសរើស
បេក្ខជនដាក់ពាក្យសុំចូលរៀនវគ្គនេះត្រូវបំពេញលក្ខខណ្ឌចាំបាច់ដូចខាងក្រោម:
- មានសញ្ញាបត្របរិញ្ញាបត្រវិទ្យាសាស្ត្រកសិកម្ម ឬ
- មានសញ្ញាបត្របរិញ្ញាបត្រដែលជាជំនាញពាក់ព័ន្ធនឹងកសិកម្មនិងអភិវឌ្ឍន៍ជនបទ
- មានអាយុចាប់ពី ២៥ ទៅ ៣៥ ឆ្នាំ
- មានលិខិតអនុញ្ញាត្តិពីអង្គភាពសាម៉ី បើជាមន្ត្រីរាជការ ឬបុគ្គលិកក្រុមហ៊ុនឯកជន
ចំនួនកំណត់ជ្រើសរើស៖ ៣០ នាក់
កាលបច្ឆេទសំខាន់ៗ
- ផុតកំណត់ទទួលពាក្យ ១២ ខែកញ្ញា ឆ្នាំ ២០១៨
- ប្រកាសបេក្ខជនត្រូវតាមលក្ខណៈវិនិច្ឆ័យនិងសម្ភាសន៍ ១៣ – ១៤ កញ្ញា ២០១៨
- ចូលរៀន ១៧ កញ្ញា ២០១៨
ទីកន្លែងសិក្សា
- វគ្គនេះនឹងចូលរៀននៅសាលាជាតិកសិកម្មព្រែកលៀប រយៈពេល ៣ខែនេះ ។
ការឧបត្តម្ភថវិកា
- ក្នុងអំឡុងពេលសិក្សា៣ខែនេះ បេក្ខជននឹងទទួល បានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន US$ ៣៦០ សំរាប់ អាហារនិងការស្នាក់ នៅក្នុងសាលា។ ឯកសារសិក្សា និងទស្សនកិច្ចសិក្សាតាមខេត្តជាបន្ទុកចំណាយរបស់សាលា ។ ប៉ុន្តែ សាលាមិនមានផ្តល់ ប្រាក់ DSA ពេលចុះទស្សនកិច្ចសិក្សាតាមខេត្តឡើយ ។
ពេលវេលាសិក្សា
- ១ថ្ងៃ៨ម៉ោង និង ៥ថ្ងៃក្នុង១សប្តាហ៍ រយៈពេល ៣ខែ ពេញ ។
ទីកន្ថែងសុំពាក្យនិងដាក់ពាក្យចូលរៀន
- ពាក្យសុំចូលរៀនមាននៅការិយាល័យ ASPIRE សាលាជាតិកសិកម្មព្រែកលៀប ឬ អាចទាញយកពាក្យសុះចូលរៀន ពីគេហទំព័រសាលាជាតិកសិកម្មព្រែកលៀប នៅចុងទំព័រខាងក្រោម ។
- ពាក្យសុំចូលរៀនអាចផ្ញើឲ្យលោក អែម សូរ៉ានី (ផុតកំណត់ទទួលពាក្យថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៨) តាមអ៊ីម៉ែល emsorany@yahoo.com និងភ្ជាប់ឯកសារជា PDF ដូចខាងក្រោម៖
- សេចក្តីចំណាប់អារម្មណ៍ ១ច្បាប់
- ប្រវត្តិរូបសង្ខេប ១ច្បាប់ ដែលមានបិតរូបថត 4×6 ទើបថតថ្មី១សន្លឹកផង
- សញ្ញាបត្របរិញ្ញាបត្រ ឬវិញ្ញាបនបត្រថតចម្លង ១ច្បាប់
- លិខិតអនុញ្ញាត្តិពីអង្គភាពសាម៉ីថតចម្លង១ច្បាប់
ចំណាំ៖ បើដាក់ពាក្យតាមអ៊ីម៉ែល ហើយជាប់ជាបេក្ខជនក្នុងដំណាក់កាលសម្ភាសន៍ សូមយកមកជាមួយនូវ ច្បាប់ដើមនៃឯកសារខាងលើផង ។
ព័ត៌មានបន្ថែម
សូមទាក់ទងមកកាន់ការិយាល័យ ASPIRE នៃសាលាជាតិកសិកម្មព្រែកលៀប៖
HP: 012-409-169
HP: 016-269-562
ទាញយក ខិតប័ណ្ណផ្សព្វផ្សាយជា pdf file (500kb)