ថ្នាក់បរិញ្ញាបត្ររង

សាលាជាតិកសិកម្មព្រែកលៀប កំពុងបណ្តុះបណ្តាល ថ្នាក់បរិញ្ញាបត្ររងរយៈពេល ២ឆ្នាំ លើជំនាញ៖

  • ក្សេត្រសាស្រ្ត
  • រុក្ខកម្ម
  • ជលផល
  • ផលិតកម្ម និងបសុព្យាបាល
  • សាកវប្បកម្ម
  • ផ្សព្វផ្សាយកសិកម្ម និងអភិវឌ្ឍន៍ជនបទ
  • សេដ្ឋកិច្ចកសិកម្ម
  • ធុរៈកិច្ចកសិកម្ម
  • កែច្នៃអាហារ
  • អាហាររូបត្ថម្ភ និងសុខភាព
  • វិស្វកម្មកសិកម្ម និងសំណង់ជនបទ
  • សុរិយោដី និងការគ្រប់គ្រងដី
  • កុំព្យូទ័រ
  • ភាសាអង់គ្លេស
  • មីក្រូហិរញ្ញវត្ថុ
  • សេដ្ឋកិច្ចនយោបាយកសិកម្ម និងស្បៀង

លក្ខខណ្ឌបញ្ចប់ការសិក្សា

  • កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររង រួមបញ្ចូលមុខវិជ្ជាបច្ចេក ទេសចាំបាច់ និងមុខវិជ្ជាជ្រើសរើសមួយចំនួន។ ឆ្នាំបញ្ចប់និស្សិត ត្រូវសរសេរបាយការណ៍ និងប្រឡងបញ្ចប់ការសិក្សា។
  • និស្សិតត្រូវរៀនឲ្យបានយ៉ាងហោចណាស់ ៦០ ក្រេឌីត (៧០ ក្រេឌីត សម្រាប់អ្នកធ្លាក់សញ្ញាបត្រទុតិយភូមិ)។

លក្ខខណ្ឌចូលរៀន

  • បេក្ខជនត្រូវមានសញ្ញាបត្រទុតិយភូមិនៅឆ្នាំដែលដាក់ពាក្យ(សម្រាប់និស្សិតស្នើអាហាររូបករណ៍)
  • បេក្ខជនដែលមានសញ្ញាបត្រទុតិយភូមិ ជាប់ឆ្នាំកន្លងទៅ, ធ្លាក់សញ្ញាបត្រទុតិយភូមិ, ឬ សញ្ញាបត្រដែលមានតម្លៃ ស្មើ សម្រាប់និស្សិតបង់ថ្លៃ។

តម្លៃសិក្សា

និស្សិតត្រូវចំណាយថ្លៃសិក្សាក្នុងមួយឆ្នាំចំនួន ១.៣០០.០០០៛ ឬ ៦៥០.០០០៛ សម្រាប់មួយឆមាស។